ងាយៗ! ចង់ឱ្យស្បែកសជាងមុនតាមបែបធម្មជាតិ កុំភ្លេចយកប្រទាលកន្ទុយក្រពើមកធ្វើបែបនេះ
ទោះបីជាភាគច្រើននៃពួកយើងធ្លាប់ទទួលទានទឹកប្រទាលកន្ទុយក្រពើ
ប៉ុន្តែប្រហែលជាមិនធ្លាប់ដឹងទេថារុក្ខជាតិនេះអាចផ្ដល់អត្ថប្រយោជន៍អស្ចារ្យចំពោះសុខភាពស្បែក។
ថាតើប្រទាលកន្ទុយក្រពើល្អយ៉ាងណាខ្លះទៅចំពោះស្បែក?
ថ្ងៃនេះយើង
នឹងបង្ហាញអោយដឹងពីរបៀបប្រើប្រាស់ប្រទាលកន្ទុយក្រពើដើម្បីជួយឱ្យស្បែកសជាងមុនតាមបែបធម្មជាតិ
៖
១. ប្រទាលកន្ទុយក្រពើជាមួយស្ករស
អ្វីដែលអ្នកត្រូវធ្វើ
គឺគ្រាន់តែលាយជែល
ឬសាច់ប្រទាលកន្ទុយក្រពើជាមួយស្ករសរហូតក្លាយជាល្បាយម៉ដ្ឋខាប់ៗ
រួចបន្ថែមទឹកក្រូចឆា្មរស្រស់ ១ ស្លាបព្រាកាហ្វេចូលសឹមកូរឱ្យសព្វ។
លាបម៉ាស្សាល្បាយថ្នមៗលើតំបន់ស្បែកដែលចង់ឱ្យស។ លាងសម្អាតចេញជាមួយទឹកធម្មតា។
២.
ប្រទាលកន្ទុយក្រពើជាមួយគ្រីមទឹកដោះគោ
អ្វីដែលអ្នកត្រូវធ្វើ
គឺគ្រាន់តែលាយជែលប្រទាលកន្ទុយក្រពើជាមួយគ្រីមទឹកដោះគោ
រួចលាបម៉ាស្សាលើស្បែកសម្រាប់រយៈពេល ១០ នាទីជាការស្រេច។
៣. ប្រទាលកន្ទុយក្រពើលាយទឹកដោះគោនិងទឹកឃ្មុំ
អ្វីដែលអ្នកត្រូវធ្វើ
គឺគ្រាន់តែលាយជែលប្រទាលកន្ទុយក្រពើជាមួយទឹកដោះគោនិងទឹកឃ្មុំក្នុងបរិមាណស្មើគ្នា។
កូរឱ្យសព្វមុននឹងលាបល្បាយលើស្បែក
រួចទុកចោលបន្តិចសិនសឹមលាងសម្អាតចេញ។
៤. ប្រទាលកន្ទុយក្រពើនិងល្ហុង
៤. ប្រទាលកន្ទុយក្រពើនិងល្ហុង
លាយល្ហុងទុំជាមួយជែលប្រទាលកន្ទុយក្រពើរហូតក្លាយជាល្បាយខាប់ៗ។
លាបលើស្បែកនិងទុកចោលសម្រាប់រយៈពេល ៣០ នាទី សឹមលាងសម្អាតចេញ។
៥.
ប្រទាលកន្ទុយក្រពើលាយក្រូចឆ្មារនិងម្សៅរមៀត
លាយទឹកក្រូចឆ្មារស្រស់ជាមួយម្សៅរមៀតនិងជែលប្រទាលកន្ទុយក្រពើឱ្យក្លាយជាល្បាយខាប់ៗរួចលាបលើស្បែកសម្រាប់រយៈពេលពី
១០ ទៅ ១៥ នាទីសិន សឹមលាងសម្អាតចេញជាមួយទឹកធម្មតាជាការស្រេច ។
អនុវត្តម្ដងក្នុងមួយថ្ងៃសម្រាប់រយៈពេលពី ២ ទៅ ៣ សប្តាហ៍៕



0 comments